ជីវិត គឺ ការរស់នៅ ការរស់នៅគឺជាអ្វី? ការរស់នៅ គឺ ការដែលមានខ្យល់ដកដង្ហើមចេញចូលបាន ឬ ការរស់នៅ ដោយអាស្រ័យគ្រឿងផ្សព្វផ្សើមផ្សេងៗ ប៉ុន្តែនៅទីនេះនិយាយតែពីការរស់នៅរបស់ មនុស្សប៉ុណ្ណោះ ខ្យល់ដកដង្ហើមរបស់មនុស្សមាន ២ យ៉ាង គឺ ខ្យល់ដកដង្ហើមចេញ និង ខ្យល់ដកដង្ហើមចូល បើខ្វះខ្យល់ដកដង្ហើមចេញចូល ជីវិតនេះក៏ឈ្មោះថា មានខ្យល់ដកដង្ហើមទៅ ប្រាសហើយ ដែលយើងដឹងឮជាទូទៅថា ដាច់ខ្យល់ ឬ ស្លាប់ បាត់បង់ជីវិត ។ល។ ប៉ុន្តែមុននឹងចូលដល់កម្រិតនៃការផុតរលត់ខ្យល់ដកដង្ហើម មនុស្សត្រូវមានជីវិតរស់នៅសិន កាលបើត្រូវរស់នៅលើលោកនេះ មនុស្សត្រូវតែតស៊ូជាមួយនឹងឧបសគ្គរបស់ជីវិត ឧបសគ្គរបស់ ជីវិត គឺ កង្វះខាតបច្ច័យគ្រឿងទ្រទ្រង់ជីវិត ពោលគឺ មនុស្សត្រូវប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ជីវិត កាលបើតម្រូវការរបស់មនុស្សត្រូវអាស្រ័យលើគ្រឿងឧបភោគបរិភោគបែបនេះ មនុស្សចាំបាច់ត្រូវតែត្រដរតស៊ូស្វែងរកអ្វីទាំងអស់ នេះដើម្បីបំពេញកង្វះខាត ក្នុងការស្វែងរក បច្ច័យគ្រឿងទ្រទ្រង់ជីវិត ច្បាស់ណាស់ថា មនុស្សត្រូវតែមានបញ្ញាក្នុងការ ស្វែងរកបើខ្វះបញ្ញា ដែលជាឧបករណ៍ក្នុងការស្វែងរកទេ ច្បាស់ជាពិបាកនឹងស្វែងរកគ្រឿងឧបភោគបរិភោគទាំង នោះណាស់ ធនាករធម្មជាតិកើតមានដើម្បីមនុស្ស ប៉ុន្តែមានចំនួនកម្រិត ហេតុនោះ ក្នុងការ ស្វែង រកទ្រព្យ មនុស្សត្រូវប្រណាំងប្រជែងគ្នា ឬ ប្រទាញប្រទង់គ្នាដើម្បី បានមកនូវអ្វីដែល ហៅថា ទ្រព្យសម្បត្តិ បញ្ញាចាត់ជាឧបករណ៍ស្វែងរកទ្រព្យបានយ៉ាងប្រសើរ ប៉ុន្តែបញ្ញាមិនមែនកើតឡើង ឯងៗនោះទេ បញ្ញាកើតឡើងបានត្រូវឆ្លងកាត់ការសិក្សារៀន សូធ្យ ការសិក្សាចាត់ជាប្រព័ន្ធអភិវឌ្ឍ បញ្ញារបស់មនុស្ស(សុតំ បញ្ញាយ វឌ្ឍនំ) មនុស្សដែលកើតមកហើយលើ លោកនេះត្រូវតែអភិវឌ្ឍ បញ្ញា ប្រសិនបើមិនអភិវឌ្ឍបញ្ញាទេ ក៏ក្លាយទៅជាមនុស្សអប្បបញ្ញា(បើប្រទេសជាតិត្រូវតែអភិវឌ្ឍ ឲ្យរីកចម្រើន បើមិនអភិវឌ្ឍទេ ក៏ក្លាយទៅជាប្រទេសអប្បាភិវឌ្ឍន៍underdeveloped country) កម្លៅជួយ ជាន់ពន្លិចជីវិតរបស់មនុស្សដែលខ្វះការសិក្សារៀនសូធ្យ ក្នុងការស្វែងរកចំណេះដឹងនោះ ពាក្យថា ខ្ជិលច្រអូស បុគ្គលអ្នកស្រឡាញ់ការសិក្សា មិនត្រូវឲ្យមានឡើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ បុគ្គលខ្ជិលច្រអូសតែងមិនពើបប្រទះផ្លូវនៃបញ្ញា សម្តែងថាព្រះអង្គ ត្រាស់ដាស់តឿនមនុស្សឲ្យស្វែងរកបញ្ញាដោយសេចក្តីឧស្សាហ៍ព្យាយាម ព្រោះបញ្ញាមិនមែន កើតឡើងដោយសេចក្តីខ្ជិលច្រអូសនោះទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងបានត្រាស់ដឹង សច្ចធម៌ទាំងពួងនោះ ព្រះអង្គបានទទួលការសិក្សារៀនសូធ្យពី សម្នាក់នៃគ្រូវិទ្យាចារ្យជាច្រើននាក់ និយាយម្យ៉ាងទៀតថា ព្រះអង្គជាអ្នកស្រឡាញ់ការសិក្សាតាំងពីក្មេងមក សូម្បីតែការចេញពីវាំង ទៅបួស ក៏កើតចេញពីការសិក្សាស្រាវជ្រាវទាក់ទងនឹងជីវិតរបស់មនុស្សដែរ ប៉ុន្តែការសិក្សារបស់ ព្រះអង្គមិនមែនផ្តោតតែលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សារបស់ព្រះអង្គផ្តោតទៅ លើការស្វែងរកច្រកចេញឲ្យដល់ជីវិត ទីបំផុត ព្រះអង្គក៏អាចរកឃើញច្រកចេញរបស់ជីវិតបាន មាន ន័យថា ព្រះអង្គបានបញ្ចប់ការសិក្សាអំពីជីវិតរបស់មនុស្សហើយ បានសម្រេចដល់គោលបំណង ខ្ពង់ខ្ពស់របស់ជីវិតហើយ ការសិក្សាអំពីជីវិតរបស់មនុស្សនោះ ព្រះអង្គមិនបានសិក្សាក្នុងស្ថាប័ន ការសិក្សាឬមហាវិទ្យាល័យណានោះទេ ប៉ុន្តែព្រះអង្គបានសិក្សាក្នុងថ្នាក់ មហាលោកាល័យធម្មជាតិ សញ្ញាបត្រដែលព្រះអង្គទទួលបានក្នុងការសិក្សានេះមានឈ្មោះថាអនុត្តរសម្មាសម្ពោធិញាណ ជា សញ្ញាបត្រសម្តែងដល់ចំណេះដឹងដែលទាក់ទងនឹងការរកឃើញធម្មជាតិពិតរបស់ ជីវិតបានយ៉ាង ត្រឹមត្រូវដែលចំណេះដឹងនេះគ្មានវិទ្យាចារ្យជាមនុស្ស ឬព្រះអាទិទេពណាជាអ្នកបង្ហាត់បង្រៀន ព្រះអង្គនោះទេ បញ្ញាញាណនេះកើតឡើងដោយសេចក្តីប្រឹងប្រែងរបស់ព្រះអង្គផ្ទាល់ ក្រោយពី ព្រះអង្គរកឃើញសច្ចធម៌របស់ជីវិតហើយ ព្រះអង្គក៏យកសច្ចធម៌ទាំងនោះទៅបង្ហាត់បង្រៀន ដល់មនុស្សលោកតទៅរហូតដល់ព្រះអង្គផុតរលត់ខ្យល់ដកដង្ហើមទៅនៅព្រះជន្ម ៨០ ឆ្នាំ ។
Monday, February 22, 2010
ជីវិតត្រូវសិក្សា បញ្ញាត្រូវអប់រំ
ជីវិត គឺ ការរស់នៅ ការរស់នៅគឺជាអ្វី? ការរស់នៅ គឺ ការដែលមានខ្យល់ដកដង្ហើមចេញចូលបាន ឬ ការរស់នៅ ដោយអាស្រ័យគ្រឿងផ្សព្វផ្សើមផ្សេងៗ ប៉ុន្តែនៅទីនេះនិយាយតែពីការរស់នៅរបស់ មនុស្សប៉ុណ្ណោះ ខ្យល់ដកដង្ហើមរបស់មនុស្សមាន ២ យ៉ាង គឺ ខ្យល់ដកដង្ហើមចេញ និង ខ្យល់ដកដង្ហើមចូល បើខ្វះខ្យល់ដកដង្ហើមចេញចូល ជីវិតនេះក៏ឈ្មោះថា មានខ្យល់ដកដង្ហើមទៅ ប្រាសហើយ ដែលយើងដឹងឮជាទូទៅថា ដាច់ខ្យល់ ឬ ស្លាប់ បាត់បង់ជីវិត ។ល។ ប៉ុន្តែមុននឹងចូលដល់កម្រិតនៃការផុតរលត់ខ្យល់ដកដង្ហើម មនុស្សត្រូវមានជីវិតរស់នៅសិន កាលបើត្រូវរស់នៅលើលោកនេះ មនុស្សត្រូវតែតស៊ូជាមួយនឹងឧបសគ្គរបស់ជីវិត ឧបសគ្គរបស់ ជីវិត គឺ កង្វះខាតបច្ច័យគ្រឿងទ្រទ្រង់ជីវិត ពោលគឺ មនុស្សត្រូវប្រើប្រាស់គ្រឿងឧបភោគបរិភោគ ដើម្បីទ្រទ្រង់ជីវិត កាលបើតម្រូវការរបស់មនុស្សត្រូវអាស្រ័យលើគ្រឿងឧបភោគបរិភោគបែបនេះ មនុស្សចាំបាច់ត្រូវតែត្រដរតស៊ូស្វែងរកអ្វីទាំងអស់ នេះដើម្បីបំពេញកង្វះខាត ក្នុងការស្វែងរក បច្ច័យគ្រឿងទ្រទ្រង់ជីវិត ច្បាស់ណាស់ថា មនុស្សត្រូវតែមានបញ្ញាក្នុងការ ស្វែងរកបើខ្វះបញ្ញា ដែលជាឧបករណ៍ក្នុងការស្វែងរកទេ ច្បាស់ជាពិបាកនឹងស្វែងរកគ្រឿងឧបភោគបរិភោគទាំង នោះណាស់ ធនាករធម្មជាតិកើតមានដើម្បីមនុស្ស ប៉ុន្តែមានចំនួនកម្រិត ហេតុនោះ ក្នុងការ ស្វែង រកទ្រព្យ មនុស្សត្រូវប្រណាំងប្រជែងគ្នា ឬ ប្រទាញប្រទង់គ្នាដើម្បី បានមកនូវអ្វីដែល ហៅថា ទ្រព្យសម្បត្តិ បញ្ញាចាត់ជាឧបករណ៍ស្វែងរកទ្រព្យបានយ៉ាងប្រសើរ ប៉ុន្តែបញ្ញាមិនមែនកើតឡើង ឯងៗនោះទេ បញ្ញាកើតឡើងបានត្រូវឆ្លងកាត់ការសិក្សារៀន សូធ្យ ការសិក្សាចាត់ជាប្រព័ន្ធអភិវឌ្ឍ បញ្ញារបស់មនុស្ស(សុតំ បញ្ញាយ វឌ្ឍនំ) មនុស្សដែលកើតមកហើយលើ លោកនេះត្រូវតែអភិវឌ្ឍ បញ្ញា ប្រសិនបើមិនអភិវឌ្ឍបញ្ញាទេ ក៏ក្លាយទៅជាមនុស្សអប្បបញ្ញា(បើប្រទេសជាតិត្រូវតែអភិវឌ្ឍ ឲ្យរីកចម្រើន បើមិនអភិវឌ្ឍទេ ក៏ក្លាយទៅជាប្រទេសអប្បាភិវឌ្ឍន៍underdeveloped country) កម្លៅជួយ ជាន់ពន្លិចជីវិតរបស់មនុស្សដែលខ្វះការសិក្សារៀនសូធ្យ ក្នុងការស្វែងរកចំណេះដឹងនោះ ពាក្យថា ខ្ជិលច្រអូស បុគ្គលអ្នកស្រឡាញ់ការសិក្សា មិនត្រូវឲ្យមានឡើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ បុគ្គលខ្ជិលច្រអូសតែងមិនពើបប្រទះផ្លូវនៃបញ្ញា សម្តែងថាព្រះអង្គ ត្រាស់ដាស់តឿនមនុស្សឲ្យស្វែងរកបញ្ញាដោយសេចក្តីឧស្សាហ៍ព្យាយាម ព្រោះបញ្ញាមិនមែន កើតឡើងដោយសេចក្តីខ្ជិលច្រអូសនោះទេ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងបានត្រាស់ដឹង សច្ចធម៌ទាំងពួងនោះ ព្រះអង្គបានទទួលការសិក្សារៀនសូធ្យពី សម្នាក់នៃគ្រូវិទ្យាចារ្យជាច្រើននាក់ និយាយម្យ៉ាងទៀតថា ព្រះអង្គជាអ្នកស្រឡាញ់ការសិក្សាតាំងពីក្មេងមក សូម្បីតែការចេញពីវាំង ទៅបួស ក៏កើតចេញពីការសិក្សាស្រាវជ្រាវទាក់ទងនឹងជីវិតរបស់មនុស្សដែរ ប៉ុន្តែការសិក្សារបស់ ព្រះអង្គមិនមែនផ្តោតតែលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែការសិក្សារបស់ព្រះអង្គផ្តោតទៅ លើការស្វែងរកច្រកចេញឲ្យដល់ជីវិត ទីបំផុត ព្រះអង្គក៏អាចរកឃើញច្រកចេញរបស់ជីវិតបាន មាន ន័យថា ព្រះអង្គបានបញ្ចប់ការសិក្សាអំពីជីវិតរបស់មនុស្សហើយ បានសម្រេចដល់គោលបំណង ខ្ពង់ខ្ពស់របស់ជីវិតហើយ ការសិក្សាអំពីជីវិតរបស់មនុស្សនោះ ព្រះអង្គមិនបានសិក្សាក្នុងស្ថាប័ន ការសិក្សាឬមហាវិទ្យាល័យណានោះទេ ប៉ុន្តែព្រះអង្គបានសិក្សាក្នុងថ្នាក់ មហាលោកាល័យធម្មជាតិ សញ្ញាបត្រដែលព្រះអង្គទទួលបានក្នុងការសិក្សានេះមានឈ្មោះថាអនុត្តរសម្មាសម្ពោធិញាណ ជា សញ្ញាបត្រសម្តែងដល់ចំណេះដឹងដែលទាក់ទងនឹងការរកឃើញធម្មជាតិពិតរបស់ ជីវិតបានយ៉ាង ត្រឹមត្រូវដែលចំណេះដឹងនេះគ្មានវិទ្យាចារ្យជាមនុស្ស ឬព្រះអាទិទេពណាជាអ្នកបង្ហាត់បង្រៀន ព្រះអង្គនោះទេ បញ្ញាញាណនេះកើតឡើងដោយសេចក្តីប្រឹងប្រែងរបស់ព្រះអង្គផ្ទាល់ ក្រោយពី ព្រះអង្គរកឃើញសច្ចធម៌របស់ជីវិតហើយ ព្រះអង្គក៏យកសច្ចធម៌ទាំងនោះទៅបង្ហាត់បង្រៀន ដល់មនុស្សលោកតទៅរហូតដល់ព្រះអង្គផុតរលត់ខ្យល់ដកដង្ហើមទៅនៅព្រះជន្ម ៨០ ឆ្នាំ ។
Wednesday, October 7, 2009
មាត្រា 8
១.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ានប្រកបដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និង ជួបប្រជុំគ្នាយ៉ាងហោចណាស់ ១ ឆ្នាំ ២ ដង ។
២.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ាននឹង
(ក) ត្រៀមរៀបចំជំនួបនៃកិច្ចប្រជុំកំពូលអាស៊ាន
(ខ) សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និង សេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំកំពូលអាស៊ាន
(គ) សម្របសម្រួលការងារជាមួយនឹងគណៈមន្ត្រីសហគមអាស៊ានដើម្បីបង្កបង្កើនភាពស្អិតរមួតផ្នែក នយោបាយ ប្រសិទ្ធិភាព និង សហប្រតិបត្តិការរវាងគ្នា ។
(ឃ)សម្របសម្រួលរបាយការណ៍របស់គណៈមន្ត្រីសហគមអាស៊ានចំពោះកិច្ចប្រជុំកំពូលអាស៊ាន ។
(ង) ពិចារណារបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការលើការងារអាស៊ាន ។
(ច)ពិចារណារបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការលើមុខងារ និង កិច្ចានុវត្តន៍របស់ លេខាធិការដ្ឋានអាស៊ាននិងអង្គការដែលពាក់ព័ន្ធដទៃទៀត ។
(ឆ) ឲ្យសត្យានុមតិការតែងតាំងនិងការបញ្ចប់តួនាទីរបស់អគ្គលេខាធិការរងតាមអនុសាសន៍របស់ អគ្គលេខាធិការ និង អនុវត្តភារកិច្ចដទៃទៀតដែលបានកំណត់ទុកក្នុងធម្មនុញ្ញនេះ ឬ មុខងារដទៃទៀតតាមដែលកិច្ចប្រជុំកំពូលអាស៊ានអាចនឹងប្រគល់ឲ្យ ។
៣.គណៈមន្ត្រីសម្របសម្រួលការងារអាស៊ាននឹងត្រូវជ្រោមជ្រែងដោយឧត្តមមន្ត្រីដែលពាក់ព័ន្ធ ។
Tuesday, June 2, 2009
ជំពូក 4
2.កិច្ចប្រជុំកំពូលអាស៊ាន :
(ក)ជាអង្គការកំពូលក្នុងការធ្វើនយោបាយរបស់អាស៊ាន
(ខ)ពិភាក្សាផ្តល់អនុសាសន៍នយោបាយ និង សម្រេចចិត្តលើរឿងជាគន្លឹះដែលទាក់ទងនឹងការ សម្រេចគោលដៅរបស់អាស៊ាន លើរឿងសំខាន់ៗដែលជាផលប្រយោជន៍របស់រដ្ឋសមាជិក និងលើរឿងគ្រប់បែបយ៉ាងដែលបានដាក់ស្នើដល់កិច្ចប្រជុំកំពូលអាស៊ានដោយគណៈមន្ត្រីសម្រប សម្រួលការងារអាស៊ាន គណៈមន្ត្រីសហគមអាស៊ាន និង អង្គការថ្នាក់រដ្ឋមន្ត្រីប្រចាំផ្នែកអាស៊ាន
(គ) បង្គាប់ការដល់រដ្ឋមន្ត្រីដែលពាក់ព័ន្ធក្នុងគណៈមន្ត្រីនីមួយៗ ឲ្យប្រារព្ធធ្វើកិច្ចប្រជុំថ្នាក់អន្តររដ្ឋមន្ត្រី ពិសេស និងប្រឹក្សារឿង សំខាន់ៗទាក់ទងនឹងអាស៊ានដែលគ្របដណ្តប់ទាំងគណៈមន្ត្រីសហគម វិធានទម្រង់ការសម្រាប់កិច្ចប្រជុំនោះ នឹងត្រូវអនុម័តដោយគណៈមន្ត្រីសម្រួបសម្រួល ការងារ អាស៊ាន ។
(ឃ)ប្រឈមមុខដោះស្រាយស្ថានការណ៍អាសន្នដែលប៉ះពាល់អាស៊ានដោយចាត់វិធានការសមស្រប ។
Saturday, May 30, 2009
មាត្រា 6
2.ការទទួលសមាជិកថ្មីអាស្រ័យលើលក្ខណៈវិនិច្ឆ័យដូចតទៅនេះ
(ក) ទីតាំងភូមិសាស្រ្តត្រូវទទួលស្គាល់ថាស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។
(ខ) ការទទួលស្គាល់ដោយរដ្ឋសមាជិករបស់អាស៊ានទាំងអស់ ។
(គ)ការយល់ព្រមដែលនឹងចងឆ្វាក់ និង ការគោរពតាមធម្មនុញ្ញនេះ និង
(ឃ) សមត្ថភាព និង ការសុខចិត្តអនុវត្តនីតិកាតព្វកិច្ចរបស់រដ្ឋសមាជិកភាព ។
3.ការទទួលសមាជិកថ្មីនឹងត្រូវសម្រេចដោយឆន្ទាមតិដោយកិច្ចប្រជុំកំពូលអាស៊ានតាមសំណើរបស់គណៈមន្ត្រីសម្របសម្រួល ការងារអាស៊ាន ។
4.បេក្ខរដ្ឋនឹងបានទទួលចូលជាសមាជិកអាស៊ានបាននៅពេលចុះហត្ថលេខាលើត្រាសារសម្បត្តិធម្មនុញ្ញនេះ ។
Friday, May 29, 2009
មាត្រា 5
2. ឲ្យរដ្ឋសមាជិកចាត់វិធានការចាំបាចំគ្រប់បែបយ៉ាង រួមទាំងការអនុម័តច្បាប់ក្នុងប្រទេសដែលសមរម្យ ដើម្បីអនុវត្តតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះយ៉ាងមានប្រសិទ្ធិភាព និង ដើម្បីប្រតិបត្តិតាមនីតិកាតព្វកិច្ច ទាំងអស់របស់រដ្ឋសមាជិក ។
3.ក្នុងករណីមានការប្រព្រឹត្តកន្លងឬមិនប្រតិបត្តិតាមធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ឲ្យចាត់ការទៅតាមមាត្រា 20 ។
ជំពូក 3
មាត្រា 4
រដ្ឋសមាជិក
Thursday, May 28, 2009
មាត្រា 2(អាស៊ាន)
គោលការណ៍
- ក្នុងការអនុវត្តឲ្យបានសម្រេចនូវគោលបំណងដែលមានចែងក្នុងមាត្រា 1, អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានអះអាង និង ប្រកាន់ខ្ជាប់ចំពោះគោលការណ៍ជាមូលដ្ឋានដែលប្រាកដមានក្នុងអនុសាវនា អនុមតិ អនុសញ្ញា កិច្ចព្រមព្រៀង សន្ធិសញ្ញា និង ត្រាសារដទៃទៀតរបស់អាស៊ាន ។
- អាស៊ាន និង រដ្ឋសមាជិករបស់អាស៊ានប្រតិបត្តិទៅតាមគោលការណ៍ដូចតទៅនេះ
(ខ) សហកិច្ចសន្យា និង សហភារកិច្ចក្នុងការបង្កបង្កើនសន្តិភាព សន្តិសុខ និង វិបុលភាពក្នុងភូមិភាគ ។
(គ) បំណោះបង់អំពើឈ្លានពាន និង អំពើគំរាមគំហែង ឬ ការប្រើកម្លាំង ឬ សកម្មភាពដទៃទៀតក្នុង លក្ខណៈណាមួយដែលទទឹងទាស់នឹងច្បាប់អន្តរជាតិ ។
(ឃ) ពំនឹងពំនាក់លើអធិករណសមថៈ(ការដោះស្រាយជម្លោះ)ដោយសន្តិវិធី ។
(ង) អនន្តរាគមន៍(ការមិនជ្រៀតជ្រែក)ក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន ។
(ច) ការគោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងការដឹកនាំអត្ថិភាពនៃជាតិរបស់ខ្លួនដោយប្រាសចាកអន្តរាគមន៍(អំពើជ្រៀតជ្រែក) វិទ្ធង្សនា(អំពើចូលបំផ្លាញ) និង ពលក្ការ(អំពើបង្ខំទាំងកំរោល)ពីខាងក្រៅ ។
(ឆ) កិច្ចពិគ្រោះយោបល់ដែលធ្វើឲ្យប្រសើរឡើងអំពីរឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ រួមគ្នារបស់អាស៊ាន ។
(ជ) សេចក្តីប្រកាន់ខ្ជាប់ចំពោះនីតិវិធាន ធម្មាភិបាល(អភិបាលកិច្ចល្អ) គោលការណ៍ប្រជាធិបតេយ្យ និង រដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញ ។
(ឈ) ការគោរពសេរីភាពជាមូលដ្ឋាន ការលើកស្ទួយ និង ការការពារសិទ្ធិមនុស្ស និង ការលើកស្ទួយ យុត្តិធម៌សង្គម ។
(ញ)កំណួចកំណាន់ធម្មនុញ្ញសហប្រជាជាតិ និង ច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិដែល រដ្ឋសមាជិកអាស៊ានទទួលស្គាល់ ។
(ដ) អំពើវៀរចាកការចូលរួមចំណែកក្នុងនយោបាយ ឬ សកម្មភាពណានីមួយរួមទាំងការប្រើប្រាស់ ដែនដីរបស់ខ្លួនដែលប្រព្រឹត្តឲ្យបានសម្រេចដោយរដ្ឋសមាជិកអាស៊ាន ឬ រដ្ឋមិនមែនសមាជិកអាស៊ាន ឬ អរដ្ឋការីណាមួយដែលគំរាមគំហែងអធិបតេយ្យភាព បូរណភាពដែនដី ឬ សេ្ថរភាពនយោបាយ និង សេដ្ឋកិច្ចនៃរដ្ឋសមាជិកអាស៊ាន ។
(ឋ) ការគោរពវប្បធម៌ ភាសា និង សាសនាផ្សេងគ្នារបស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់លើគុណ តម្លៃរួមគ្នាក្នុងស្មារតីឯកភាពក្នុងភាពចម្រុះ ។
(ឌ) មជ្ឈភាពរបស់អាស៊ានក្នុងទំនាក់ទំនងខាងក្រៅផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ដោយនៅតែរក្សាការមានចំណែកចូលរួមយ៉ាងសកម្ម ការសម្លឹងមើលទៅខាងក្រៅ មិនបិទបាំង និង មិនិរើសអើង និង
(ឍ) ការប្រកាន់ខ្ជាប់ចំពោះនិយាមពាណិជ្ជកម្មពហុភាគី និង របបដែលមាននិយាមជាមូលដ្ឋានរបស់អាស៊ានក្នុងការអនុវត្តតាមកិច្ចសន្យាសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធិភាព និង ការកាត់បន្ថយជាបណ្តើរៗ ឈានទៅរកការកម្ចាត់ចោលទាំងស្រុងនូវរាល់ឧបសគ្គទាំងអស់ចំពោះ សមាហរណកម្មផ្នែកសេដ្ឋកិច្ច ក្នុងភូមិភាគ ក្នុងរបបសេដ្ឋកិច្ចដែលមានទីផ្សារជាចលករ ។
Thursday, May 21, 2009
ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
អារម្ភកថា
-កត់សម្គាល់ដោយមោទកភាពដល់សមិទ្ធិផលនិងវិសាលកម្មដ៏ថ្លៃថ្លារបស់អាស៊ានចាប់តាំងពីមានការស្ថាបនាឡើងឯរាជធានីបាងកកដោយការប្រកាសប្រើអនុសាវនាអាស៊ានមក
-រលឹកនឹកដល់សេចក្តីសម្រេចចិត្តក្នុងការស្ថាបនាធម្មនុញ្ញអាស៊ានតាមកម្មវិធីប្រតិបត្តិការរដ្ឋធានីវៀងចន្ទ អនុសាវនាកួលាឡាំពួរស្តីពីការស្ថាបនាធម្មនុញ្ញអាស៊ាន និង អនុសាវនាចេពូស្តីពីប្លង់ខៀវរបស់ ធម្មនុញ្ញអាស៊ាន
-គិតគូរដល់អត្ថិភាពនៃអត្ថប្បយោជន៍រួមគ្នា និង ការពឹងពាក់អាស្រ័យគ្នារវាងប្រជាជន និង រដ្ឋសមាជិករបស់អាស៊ានដែលមានទំនាក់ទាក់ទងគ្នាដោយភូមិសាស្រ្ត ទាំងមានវត្ថុបំណងតែមួយ និង ជោគវាសនារួមគ្នា ។
-បានទទួលឥទ្ធិពលជម្រុលចិត្ត និង រួបរួមគ្នាក្រោម (ពាក្យស្លោកថា) "ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ និង សហគមសង្គ្រោះតែមួយ" ។
-រួបរួមគ្នាដោយសហច្ឆន្ទៈ និង សហចេតនាតែមួយដើម្បីរស់នៅក្នុងភូមិភាគនៃសន្តិភាព សន្តិសុខ និង ស្ថេរភាពយូរអង្វែង, កំណើនសេដ្ឋកិច្ចជានិរន្ត, វិបុលភាព និង វឌ្ឍនភាពសង្គមរួមគ្នា,និងដើម្បីលើកស្ទួយផលប្រយោជន៍ ឧត្តមគតិ និង បំណងប្រាថ្នាជាអាយុជីវិតរបស់យើង ។
-គោរពខ្លឹមសារសំខាន់ជាមូលដ្ឋាននៃមិត្តភាព និង សហប្រតិបត្តិការ និង គោលការណ៍ប្រជាធិបតេយ្យ សមភាព បូរណភាពដែនដី អនន្តរាគមន៍ ឆន្ទាមតិ និង ឯកភាពក្នុងភាពចម្រុះ ។
-ប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ នីតិវិធាន និង ធម្មាភិបាល(អភិបាលកិច្ចល្អ) គោរព និង ការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន ។
-តាំងចិត្តធានារ៉ាប់រងនិរន្តរាភិវឌ្ឍនភាពដើម្បីជាគុណប្រយោជន៍ដល់ជនានុជនជំនាន់បច្ចុប្បន្ន និង អនាគត និង ដើម្បីលើកស្ទួយសុជីវធម៌ ជីវភាព និង សុខុមាលភាពរបស់ប្រជាជនជាមជ្ឈមណ្ឌលនៃដំណើរការកសាងសហគមអាស៊ាន ។
-ជឿជាក់ចំពោះឆន្ទៈចាំបាច់ក្នុងការពង្រីកពង្រឹងពន្ធភាពដែលមានស្រាប់នៃសាមគ្គីភាពក្នុងភូមិភាគ ដើម្បីឈ្វេងយល់សហគមអាស៊ានដែលមានភាពស្អិតរមួតផ្នែកនយោបាយ រួមបញ្ចូលគ្នាផ្នែកសេដ្ឋកិច្ច និង មានទំនួលខុសត្រូវផ្នែកសង្គមដើម្បីឆ្លើយតបទៅនឹងអភិយោគ និង កាលានុវត្តន៍សម័យបច្ចុប្បន្ន និង អនាគតយ៉ាងមានប្រសិទ្ធិភាព ។
-ប្តេជ្ញាចិត្តខិតខំកសាងសហគមតាមរយៈសហប្រតិបត្តិការ និង សមាហរណកម្មដែលមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ជាពិសេសដោយការស្ថាបនាសហគមអាស៊ានមួយដែលប្រកបដោយសហគមសន្តិសុខអាស៊ាន សហគមសេដ្ឋកិច្ចអាស៊ាន និង សហគមសង្គម-វប្បធម៌អាស៊ាន ដូចដែលមានចែងក្នុងអនុសាវនាបាហ្លី ស្តីពីកិច្ចព្រមព្រៀងអាស៊ានលើកទី 2 ។
-តាមរយៈនេះទើបសម្រេចចិត្តស្ថាបនាគម្រោងការផ្នែកច្បាប់ និង ផ្នែកស្ថាប័នដោយធម្មនុញ្ញនេះ ។
-និងដើម្បីសម្រេចគោលបំណងនេះ ប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានដែលបាន ជួបប្រជុំគ្នាក្នុងសិង្ហបុរីនាឱកាសជាប្រវត្តិសាស្ត្រនៃខួបឆ្នាំទី 40 នៃការបង្កើតសមាគមអាស៊ាន បានយល់ព្រមគ្នាចំពោះធម្មនុញ្ញនេះ ។
គោលបំណង និង គោលការណ៍
មាត្រា 1
គោលបំណង
- ដើម្បីថែរក្សា និង បង្កបង្កើនសន្តិភាព សន្តិសុខ និង ស្ថេរភាព និង ដើម្បីពង្រីកពង្រឹងគុណតម្លៃផ្នែកសន្តិភាពក្នុងភូមិភាគថែមទៀត ។
- ដើម្បីបង្កបង្កើនលំពាស់ក្នុងភូមិភាគដោយការលើកស្ទួយសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និង សង្គម-វប្បធម៌ឲ្យធំទូលាយថែមទៀត ។
- ដើម្បីស្ងួនរក្សានូវអាស៊ីអាគ្នេយ៍ឲ្យជាតំបន់ប្រាសចាកអាវុធនុយក្លេអ៊ែរ(នូឃ្លារ) និង ប្រាសចាក អាវុធមហាប្រល័យដទៃទៀតគ្រប់ប្រភេទ ។
- ដើម្បីធានារ៉ាប់រងថាប្រជាជន និង រដ្ឋសមាជិករបស់អាស៊ានរស់នៅជាមួយនឹងសកលលោក ដោយសុខសាន្តក្នុងបរិដ្ឋានប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ និង សាមគ្គីភាព ។
- ដើម្បីបង្កើតទីផ្សារ និង មូលដ្ឋានផលិតកម្មតែមួយដែលមានសេ្ថរភាព វិបុលភាព មានសមត្ថភាពក្នុងការប្រណាំងប្រជែងខ្ពស់ និង មានការរួមបញ្ចូលគ្នាផ្នែកសេដ្ឋកិច្ចដែលមានការ បង្កលក្ខណៈងាយស្រួលផ្នែកពាណិជ្ជកម្ម និង វិនិយោគទុនយ៉ាងមានប្រសិទ្ធិភាព ដែលមាន លំហូរទំនិញ សេវាកម្ម និង វិនិយោគទុនដោយសេរី ដែលមានការបង្កលក្ខណៈងាយស្រួលក្នុង ការផ្លាស់ផ្ទេរពាណិជ្ជករ អ្នកប្រកបវិជ្ជាជីវៈ សមត្ថជន និង ពលកម្ម និង មានលំហូរមូលធនដោយ សេរី ។
- ដើម្បីកាត់បន្ថយទុគ្គតភាព(ភាពក្រីក្រ) និង ពង្រួញពង្រៀវគម្លាតវឌ្ឍនកម្មខាងក្នុងអាស៊ាន តាមរយៈជំនួយ និង សហប្រតិបត្តិការទៅវិញទៅមក ។
- ដើម្បីពង្រីកពង្រឹងលទ្ធិប្រជាធិបតេយ្យ បង្កបង្កើនធម្មាភិបាល និង នីតិវិធាន និង ដើម្បីលើកស្ទួយ ព្រមទាំងការពារសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាន ដោយគិតគូរដល់សិទ្ធិ និង តួនាទីទទួល ខុសត្រូវនៃរដ្ឋសមាជិករបស់អាស៊ាន ។
- ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពតាមគោលការណ៍សន្តិសុខគ្រប់មជ្ឈដ្ឋានទៅនឹងអំពើគំរាមគំហែង ឧក្រិដ្ឋកម្មអន្តររដ្ឋ និង អភិយោគអន្តរសីមាគ្រប់រូបបែប ។
- ដើម្បីលើកស្ទួយនិរន្តរាភិវឌ្ឍនភាពសំដៅធានាឲ្យបាននូវការការពារបរិដ្ឋានរបស់ភូមិភាគ និរន្តរភាពនៃធនធានធម្មជាតិរបស់ភូមិភាគ សម្ងួនរក្សាបេតិកភណ្ឌវប្បធម៌របស់ភូមិភាគ និង គុណភាពជីវិតខ្ពស់នៃប្រជាជនរបស់ភូមិភាគ ។
- ដើម្បីអភិវឌ្ឍធនធានមនុស្សតាមរយៈសហប្រតិបត្តិការដ៏ជិតស្និទ្ធថែមទៀតក្នុងវិស័យអប់រំ និង ការសិក្សារហូតអាយុកាលទាំងក្នុងវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ដើម្បីបង្កើនសក្តានុពលប្រជាពលរដ្ឋអាស៊ាន និង ដើម្បីពង្រីកពង្រឹងសហគមអាស៊ាន ។
- ដើម្បីបង្កបង្កើនសុជីវធម៌ និង ជីវភាពរបស់ប្រជាជនអាស៊ានដោយការផ្តល់ឲ្យប្រជាជនមានឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និង យុត្តិធម៌ ។
- ដើម្បីពង្រីកពង្រឹងសហប្រតិបត្តិការក្នុងការកសាងបរិដ្ឋានដែលមានសុវត្ថិភាព ស្ថេរភាព និង ប្រាសចាកគ្រឿងញៀនដល់ប្រជាជនអាស៊ាន ។
- ដើម្បីលើកស្ទួយអាស៊ានដែលមានប្រជាជនជាទិសដៅដែលសង្គមគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវលើកទឹកចិត្តឲ្យចូលរួមចំណែក និង ទទួលផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និង នវកម្មសហគមអាស៊ាន ។
- ដើម្បីលើកស្ទួយអត្តសញ្ញាណអាស៊ានតាមរយៈការផ្សាំបណ្តុះស្មារតីភ្ញាក់រលឹកវប្បធម៌ និង បេតិកភណ្ឌចម្រុះឆ្លុះឆ្លាស់របស់ភូមិភាគខ្លាំងថែមទៀត និង
- ដើម្បីថែរក្សាចំណុចរួម និងតួនាទីសម្រុកសម្រួលរបស់អាស៊ានឲ្យជាកម្លាំងចលករចម្បងក្នុងទំនាក់ទំនង និង សហប្រតិបត្តិការជាមួយនឹងភាគីក្រៅភូមិភាគក្នុងនិម្មាបនកម្មភូមិភាគដែលបើកចំហ មានតម្លាភាព និង មិនបិទបាំង ។
Friday, March 13, 2009
គោលគំនិតប្រជាធិបតេយ្យតាមព្រះសុត្តន្តបិដក

1.គោលសេរីភាពផ្នែកគំនិត ព្រះពុទ្ធជាម្ចាស់ទ្រង់បើកឱកាសឲ្យអ្នកស្រុកកាលាមៈត្រិះរិះពិចារណាជឿ ឬ មិនជឿពាក្យ ប្រៀនប្រដៅរបស់អ្នកបួសដែលមកផ្សព្វផ្សាយសាសនាដូចមានសេចក្តីដូចតទៅនេះ
"ម្នាលកាលាមៈទាំងឡាយ! អ្នកទាំងឡាយកុំអាលជឿគ្រាន់តែព្រោះ
1. ការស្តាប់ឮតាមៗគ្នាមក(មា អនុស្សវេន=កុំអាល ជឿតាមសេចក្តីរាយការណ៍)
2.ការប្រកាន់តាមៗគ្នាមក(មា បរម្បបរាយ=កុំអាលជឿតាមទំនៀមដែលកាន់តៗគ្នាមក)"
3.ពាក្យចចាមអារាម(មា ឥតិកិរាយ =កុំអាលជឿតាមពាក្យចចាមអារាម)
4.ការអាងក្បួនច្បាប់ (មា បិដកសម្បទានេន =កុំអាលជឿតាមការអាងក្បួនច្បាប់)
5.តក្កៈ (មា តក្កហេតុ=កុំអាលជឿតាមតក្កវិទ្យា)
6.លំនឹកស្មាន (មា នយហេតុ =កុំអាលជឿតាមលំនឹកស្មាន)
7.ការត្រិះរិះតាមអាការ (មា អាការបរិវិតក្កេន=កុំអាលជឿតាមការត្រិះរិះតាមអាការ)
8.ចូលនឹងទ្រឹស្ថីដែលខ្លួនបានគ្នាន់គ្នេរទុក (មា ទិដ្ឋិនិជ្ឈាខន្តិយា=កុំអាលជឿព្រោះតែចូលនឹងទ្រឹស្តី ដែលខ្លួនបានគ្នាន់គ្នេរទុក)
9.មើលឃើញរូបរាងគួរឲ្យជឿបាន (មា ភព្វរូបតាយ =កុំអាលជឿព្រោះមើលឃើញរូបរាងគួរ ឲ្យជឿបាន)
10.យល់ឃើញថា សមណៈនេះជាគ្រូរបស់យើង (មា សមណោ នោ គរូតិ =កុំអាលជឿព្រោះយល់ ឃើញថា សមណៈនេះជាគ្រូរបស់យើង) ។
លុះត្រាតែយល់ច្បាស់ដោយខ្លួនឯង ថា ធម៌ទាំងនោះ ជាអកុសល ជាកុសល មានទោស មិនមាន ទោសជាដើមហើយ គួរលះចោល ឬ កាន់បដិបត្តិតាមនោះ" ។
2.គោលសមភាគ ក្នុងព្រះធម្មវិន័យ យើងសង្កេតឃើញអច្ឆរិយភាព 8 យ៉ាង ដោយប្រៀបធៀប អច្ឆរិយភាពរបស់មហាសមុទ្រ 8 យ៉ាងដូចតទៅ
- ព្រះធម្មវិន័យ ឬ ព្រះពុទ្ធសាសនាមានការសិក្សារៀនសូធ្យតាមលំដាប់លំដោយ ធ្វើតាមលំដាប់លំដោយ បដិបត្តិតាមលំដាប់លំដោយ ចាក់ធ្លុះចំពោះអរហត្តមគ្គដោយការធ្វើយ៉ាងជាប់ លាប់ដូចយ៉ាងមហាសមុទ្រមានជម្រៅជ្រៅទៅតាមលំដាប់ ។
- សាវ័ករបស់ព្រះពុទ្ធជាម្ចាស់ពិតប្រាកដមិនសុខចិត្តប្រព្រឹត្តល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តទុកជាដាច់ខាត សូម្បីត្រូវលះបង់ជីវិតក៏មិនសុខចិត្តល្មើសដែរ ប្រៀបដូចជាមហាសមុទ្រមិនចេះហៀរមាត់ច្រាំង ដូច្នោះ ។
- សង្ឃតែងបន្សាត់បុគ្គលអាក្រក់ឲ្យអណ្តែតចេញទៅឆ្ងាយប្រៀបដូចជាមហាសមុទ្របក់ផាត់បន្សាត់សាកសពឲ្យអណ្តែតចូលទៅកាន់មាត់ច្រាំង ដូច្នោះ ។
- វណ្ណៈទាំង 4 កាលចេញបួសហើយត្រូវលះបង់គោត្តនាមពីមុនចោល ដល់នូវការរាប់ថាជា សមណសក្យបុត្រប្រៀបដូចជាទឹកហូរចេញពីស្ទឹងទាំងឡាយ កាលមកដល់មហាសមុទ្រហើយ ក៏ក្លាយទៅជាទឹកមហាសមុទ្រដូចគ្នាទាំងអស់ ។
- ទោះបីជាភ្លៀងបង្អុរចុះយ៉ាងណា មហាសមុទ្រក៏នៅតែមិនពេញប្រៀប ភិក្ខុក្នុងធម្មវិន័យនេះ ដែលរំលត់កិលេសដោយនិព្វានធាតុ ក៏មិនធ្វើឲ្យព្រះនិព្វានពេញដែរ ។
- ព្រះធម្មវិន័យមានរសជាតិតែមួយ គឺ វិមុត្តិរស-រសជាតិនៃសេចក្តីរួចផុតស្រឡះចាកកិលេស ប្រៀបដូចជាមហាសមុទ្រមានរសជាតិតែមួយ គឺ រសជាតិប្រៃ ។
- មហាសមុទ្រសម្បូរទៅដោយរតនៈផ្សេងៗយ៉ាងណា ព្រះធម្មវិន័យក៏សម្បូរទៅដោយធម្មរតនៈ គឺ សតិបដ្ឋាន 4 សម្មប្បធាន 4 ឥទ្ធិបាទ 4 ឥន្រ្ទីយ៍ 5 ពលៈ 5 ពោជ្ឈង្គ 7 មគ្គ 8 យ៉ាងនោះ ។
- មហាសមុទ្រជាជម្រករបស់ជីវសត្វធំៗដូចជា ត្រីតិមិតិមង្គលា តិបរិមង្គលា អសូរ នាគ គន្ធព្វ យ៉ាងណា ព្រះធម្មវិន័យក៏មានអរិយបុគ្គល 4 និង អ្នកបដិបត្តិដើម្បីអរិយបុគ្គល 4 យ៉ាងនោះ ។ ព្រោះហេតុនោះ ទើបធ្វើឲ្យភិក្ខុត្រេកអរក្នុងព្រះធម្មវិន័យនេះ ។
- សង្គហវត្ថុ 4 គឺ (ទាន)ចេះចែករំលែកវត្ថុទាន ឬ ធម្មទានដែលខ្លួនមានដល់អ្នកដទៃ, (បិយវាចា)ពោលវាចាពីរោះផ្អែមល្ហែមបណ្តុះសាមគ្គីភាពទៅរកអ្នកដទៃ, (អត្ថចរិយា) បំពេញប្រយោជន៍សាធារណៈ,(សមានត្តតា) បដិបត្តិស្មើដើមស្មើចុង គឺ បដិបត្តិដោយស្មើមុខគ្នាចំពោះ ជនានុជន រួមសុខរួមទុក្ខ ចូលរួមដោះស្រាយតាមឋានៈ ហេតុការណ៍ និង កាលៈទេសៈ ។
- សារាណីយធម៌ 6 គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល គឺ (មេត្តាកាយកម្ម) ជួយខ្វល់ខ្វាយក្នុងកិច្ចការរបស់អ្នកនៅរួមគ្នាដោយសេចក្តីពេញចិត្ត សម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាវចីកម្ម) ជួយប្រាប់អ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (មេត្តាមនោកម្ម) ផ្គងចិត្តគិតល្អ គឺ គិតអ្វី ដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម មានទឹកមុខញញឹមញញែមរកគ្នាទាំងនៅចំពោះមុខ និង កំបាំងមុខ, (សាធារណភោគិតា ឬ អប្បដិវត្តភោគី) កាលបើបានវត្ថុណានីមួយមកដោយសុចរិត ទោះតិចតួចក្តី ក៏យកមកចែករំលែកគ្នាបរិភោគ មិន ហួងហែងទុកតែម្នាក់ឯង,(សីលសាមញ្ញតា) មានកិរិយាប្រព្រឹត្តសុចរិតត្រឹមត្រូវតាមរបៀបវិន័យទាំងនៅចំពោះមុខ និង កំបាំងមុខ,(ទិដ្ឋិសាមញ្ញតា) មានគំហើញត្រូវដូចគ្នា ដែលជាគោល ការណ៍ដ៏សំខាន់ឆ្ពោះទៅរកការរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហាបាន ។
- ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាចាំដក់ជាប់ក្នុងចិត្ត (សារាណីយៈ)
- ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីស្រឡាញ់ (បិយករណ៍)
- ដើម្បីធ្វើឲ្យអ្នកនៅរួមគ្នាកើតសេចក្តីគោរព (គរុករណ៍)
- ដើម្បីអនុគ្រោះស្រុះស្រួលគ្នា (សង្គហៈ)
- ដើម្បីមិនឲ្យកើតជម្លោះ (អវិវាទ)
- ដើម្បីសាមគ្គីព្រមព្រៀងគ្នា (សាមគ្គី)
- ដើម្បីឯកភាពគ្នាជាធ្លុងមួយ (ឯកីភាវៈ)
- គោលអបរិហានិយធម៌ 7 គោលធម៌ដែលជាទីតាំងនៃសេចក្តីរីកចម្រើន មិនអាប់ឱនដុនដាប សម្រាប់អ្នកគ្រប់គ្រងរដ្ឋ គឺ
- បើកសម័យប្រជុំជាប្រចាំ
- ព្រមព្រៀងគ្នាចូលរួមប្រជុំ-ធ្វើច្បាប់ដែលត្រូវធ្វើ និង ព្រមព្រៀងគ្នាបិទប្រជុំ
- មិនធ្វើវិសោធនកម្មគោលការណ៍ដើមចោល
- គោរពអ្នកចាស់ទុំនយោបាយ
- គោរពសិទ្ធិស្រ្តីមិនឲ្យត្រូវគេរំលោភ
- គោរពប្រាសាទ ចេតីយ៍ វីរបុរស វិមានឯករាជ្យ វិមានអនុសាវរីយ៍សំខាន់ៗរបស់ជាតិ
- រក្សាការពារសមណៈព្រាហ្មណ៍អ្នកបដិបត្តិល្អ បដិបត្តិត្រឹមត្រូវក្នុងប្រទេស
"ទីណាគ្មានសប្បុរស ទីនោះមិនមែនជាសភាទេ "
សប្បុរស គឺ អ្នកស្គាល់ហេតុ-ស្គាល់ផល-ស្គាល់មនុស្ស-ស្គាល់ប្រមាណ-ស្គាល់កាល-ស្គាល់ប្រជុំជន-និង ស្គាល់សម្ពន្ធភាពរវាងបុគ្គល ទើបពោលបានថា
"ព្រះធម្មវិន័យ របស់ព្រះពុទ្ធជាម្ចាស់ជាគោលការណ៍គ្រប់គ្រងរបស់ព្រះសង្ឃ ដោយព្រះសង្ឃ និង ដើម្បីព្រះសង្ឃ ដែលមានប្រយោជន៍ 10 យ៉ាង ជាគោលដៅ គឺ
- ដើម្បីសង្ឃទទួលស្គាល់ថាល្អប្រពៃ
- ដើម្បីឲ្យសង្ឃមានសេចក្តីសុខស្រួល
- ដើម្បីបង្រាបមនុស្សអាក្រក់
- ដើម្បីការពារមនុស្សល្អ
- ដើម្បីកម្ចាត់ទុក្ខនាបច្ចុប្បន្ន
- ដើម្បីកម្ចាត់ទុក្ខនាអនាគត
- ដើម្បីអ្នកដែលមិនទាន់ជ្រះថ្លា បានមានសេចក្តីជ្រះថ្លា
- ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាថែមទៀត
- ដើម្បីសេចក្តីតាំងនៅគង់វង្សនៃព្រះសទ្ធម្ម គឺ ព្រះពុទ្ធសាសនា
- ដើម្បីអនុគ្រោះព្រះវិន័យ គឺ គោលការណ៍ដ៏ល្អប្រពៃនៃការរស់នៅរួមគ្នាដោយសន្តិភាព"
- ដើម្បីប្រជាជនទទួលស្គាល់ថាត្រឹមត្រូវ
- ដើម្បីឲ្យប្រជាជនមានសុវត្ថិភាព ស្ថេរភាព
- ដើម្បីដាក់ទោសជនល្មើសច្បាប់
- ដើម្បីការពារអ្នកគោរពច្បាប់
- ដើម្បីដោះស្រាយស្ថានការណ៍នាបច្ចុប្បន្ន
- ដើម្បីដោះស្រាយស្ថានការណ៍នាអនាគត
- ដើម្បីលើកទឹកចិត្តអ្នកដែលមិនទាន់គោរពច្បាប់ ឲ្យបែរមកគោរពច្បាប់
- ដើម្បីរក្សាទឹកចិត្តរបស់អ្នកដែលគោរពច្បាប់ហើយ ឲ្យកាន់តែគោរពច្បាប់ថែមទៀត
- ដើម្បីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ
- ដើម្បីលើកស្ទួយអន្តរប្បញ្ញត្តិ គឺ គោលការណ៍ល្អប្រពៃនៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ដូច្នេះហោង ។
Tuesday, March 10, 2009
គោលគំនិតប្រជាធិបតេយ្យតាមព្រះវិន័យបិដក
.png)
កិច្ចការអ្វីៗសុទ្ធតែធ្វើក្នុងនាមជាសង្ឃទាំងអស់លើកលែងតែ អបលោកនកម្ម មួយចេញ គឺ
ញត្តិទុតិយកម្ម- ធ្វើឡើងដោយសង្ឃបញ្ចវគ្គ គឺ ចាប់ពី 5 រូប ឡើងទៅ ដូចជា រឿងកឋិន ជាដើម
ញត្តិចតុត្ថកម្ម-ធ្វើឡើងដោយសង្ឃទសវគ្គ គឺ ចាប់ពី 10 រូបឡើងទៅ ដូចជា ការបំបួសកុលបុត្រជាដើម ប៉ុន្តែក្នុងទីដាច់ស្រយាល មិនដល់ 10 រូប ក៏បាន
ការឲ្យមានត្ត ការសូធ្យអព្ភាន ត្រូវការសង្ឃចាប់ពី 20 រូបឡើងទៅ
ហេតុដូច្នេះ សម្តែងឲ្យឃើញថា
-ព្រះវិន័យ ប្រៀបដូចជា រដ្ឋធម្មនុញ្ញ និង ច្បាប់ផ្សេងៗ
-ព្រះសង្ឃ ប្រៀបដូចជា សមាជិកសភាតំណាងរាស្ត្រ
-គុណសម្បត្តិរបស់សង្ឃ គឺជា គុណសម្បត្តិរបស់សមាជិក
-អំណាចរបស់ព្រះសង្ឃ គឺជា អំណាចអធិបតេយ្យ
អធិករណ៍សង្ឃទាំង 4 គឺ
- វិវាទាធិករណ៍ ការឈ្លោះប្រកែកគ្នារឿងធម៌វិន័យ
- អនុវាទាធិករណ៍ ការចោទប្រកាន់គ្នាដោយបទល្មើសផ្សេងៗ(អាបត្តិ=បទល្មើស)
- អាបត្តាធិករណ៍ ការប្រព្រឹត្តរំលោភបទល្មើសផ្សេងៗ
- កិច្ចាធិករណ៍ កិច្ចរបស់សង្ឃដែលត្រូវធ្វើដោយសង្ឃចំនួនផ្សេងៗ
អធិករណ៍សង្ឃទាំង 4 ត្រូវរម្ងាប់ដោះស្រាយដោយគោលការណ៍ដែលហៅថា អធិករណសមថៈ 7 គឺ
- សម្មុខាវិន័យ ការរម្ងាប់ដោះស្រាយនៅចំពោះមុខសង្ឃ ចំពោះមុខបុគ្គល ចំពោះមុខវត្ថុ(តាង)
- សតិវិន័យ ការរម្ងាប់ដោះស្រាយដោយការផ្តល់កិត្តិយសដល់ព្រះអរហន្តដែលលោកជាអ្នក មានសតិស្មារតីពេញលេញ (ព្រះអរហន្តមានអភ័យឯកសិទ្ធិពិសេសមិនអាចចោទប្រកាន់បានដោយបទល្មើសណាមួយ)
- អមូឡ្ហកវិន័យ ការរម្ងាប់ដោះស្រាយដោយការលើកលែងទោសដល់អ្នកប្រព្រឹត្តខុសក្នុងខណៈ ដែលឆ្កួតវង្វេងវង្វាន់មិនដឹងខុសត្រូវ
- យេភុយ្យសិកា ការរម្ងាប់ដោះស្រាយជម្លោះដោយសម្លេងភាគច្រើន
- បដិញ្ញាតករណៈការរម្ងាប់ដោះស្រាយដោយសម្លេងភាគច្រើន
- តស្សបាបិយសិកាកម្ម ការរម្ងាប់ដោះស្រាយដោយការដាក់ទោសទណ្ឌដល់ជនជាប់ចោទដែល កំពុងត្រូវសាកសួរចម្លើយ ប៉ុន្តែនិយាយក្រឡិចក្រឡុច ម្តងទទួល ម្តងបដិសេធ ម្តងបដិសេធ ម្តងទទួល ជាដើម
- តិណវត្ថារកវិន័យ ការរម្ងាប់ដោះស្រាយជម្លោះដោយការសម្របសម្រួលទាំងពីរភាគី ប្រៀបដូច ជាយកស្មៅកប់លប់របស់មិនស្អាតមិនឲ្យមានក្លិនដូច្នោះ ។
ទាំងអធិករណ៍ទាំងវិធីសាស្ត្រដោះស្រាយត្រូវធ្វើជាសង្ឃកិច្ចដោយច្រើន ប្រៀបដូចជាការបង្កើតគណៈកម្មាធិការផ្សេងៗដើម្បីដោះស្រាយបញ្ហា ឬ ជម្លោះណាមួយ ហេតុដូច្នេះព្រះសង្ឃត្រូវធ្វើការងារ ជាក្រុម(working group)សហការគ្នាជួយកិច្ចការសមូហភាគ ។
ក្នុងការប្រជុំគ្នាធ្វើកិច្ចការណាមួយជាក្រុមនោះ ត្រូវមានមតិជាឯកច្ឆន្ទពិតប្រាកដ បើមានចំណុចណានៅ សង្ស័យមិនអស់ចិត្ត អាចប្រើសិទ្ធិជំទាស់(veto)បាន សូម្បីតែមួយសម្លេងសង្ឃក៏ត្រូវតែស្តាប់ដែរ សមដូចពាក្យខាងចុងកម្មវាចា(formal announcement) ថា "យស្សាយស្មតោ ខមតិ........ សោ តុណ្ហស្ស យស្ស ន ខមតិ សោ ភាសេយ្យ" "បើកម្មនេះគាប់ព្រះទ័យចំពោះព្រះគុណម្ចាស់រូបណា ព្រះគុណម្ចាស់រូបនោះគប្បីនៅស្ងៀម បើមិនគាប់ព្រះទ័យចំពោះព្រះគុណម្ចាស់រូបណាទេ ព្រះគុណ ម្ចាស់រូបនោះគប្បីស្រដីឡើង"។
ម្យ៉ាងទៀត ការធ្វើកិច្ចការណាក៏ដោយ ព្រះវិន័យកំណត់ឲ្យសង្ឃធ្វើដោយព្រមព្រៀងគ្នា សមដូចពាក្យ ចាប់ផ្តើមកម្មវាចា ថា"យទិ សង្ឃស្ស បត្តកល្លំ" "បើសង្ឃព្រមព្រៀងគ្នាហើយ សង្ឃគប្បីធ្វើ......." ។
Monday, March 2, 2009
ពុទ្ធវិធីក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស

សេរីភាពចែកជា 4 យ៉ាង គឺ
1.សេរីភាពជាមូលដ្ឋាន គឺ សេរីភាពក្នុងការមានបច្ច័យ 4 គ្រប់គ្រាន់ មិនខ្វះបច្ច័យ 4 តើអ្វីទៅជាបច្ច័យ 4?
បច្ច័យ 4 គឺ ចំណីអាហារ សម្លៀកបំពាក់ លំនៅឋាន ថ្នាំពេទ្យ ការខ្វះខាតបច្ច័យ 4 ជាឧបសគ្គក្នុងការរស់ រានមានជីវិត
វត្ថុចាំបាច់សម្រាប់ជីវិត គឺ បច្ច័យ 4 ជីវិតមនុស្សរស់នៅបានដោយសុខស្រួល ចាំបាច់ត្រូវអាស្រ័យបច្ច័យ 4 គឺ ចំណីអាហារ សម្លៀកបំពាក់ លំនៅឋាន និង ថ្នាំរក្សារោគ បច្ច័យទាំង 4 នេះ ចាត់ទុកថា ជាវត្ថុ ចាំបាច់ជាមូលដ្ឋានរបស់មនុស្ស ប៉ុន្តែមានអ្នកជំទាស់ថា ចុះខ្យល់អាកាសសម្រាប់ដកដង្ហើមមិនជា បច្ច័យសំខាន់របស់មនុស្សទេឬ? ឆ្លើយថា ខ្យល់ដកដង្ហើមចាត់ចូលក្នុងវាយោធាតុ ជាអង្គធាតុសំខាន់ មួយរបស់រាងកាយ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) វាយោធាតុ (ធាតុខ្យល់) តេជោធាតុ (ធាតុភ្លើង) អង្គធាតុទាំង 4 នេះ ចាត់ទុកថាជាបច្ច័យខាងក្នុងរាងកាយ ប៉ុន្តែបច្ច័យខាងក្រៅដែលចាំបាច់ នោះមាន 4 យ៉ាងហ្នឹងឯង ។
ព្រះពុទ្ធជាម្ចាស់ទ្រង់ពិចារណាឃើញសារៈសំខាន់របស់បច្ច័យ 4 ទើបទ្រង់កំណត់ទុកជាលំនាំទូន្មាន ប្រៀនប្រដៅដល់កុលបុត្រដែលចូលមកជាសមាជិករបស់សង្គមសង្ឃគ្រប់ៗរូបថា ព្រះឧបជ្ឈាយ៍ ឬ ប្រធានសង្ឃក្នុងការបំបួសកុលបុត្រនោះ ត្រូវតែប្រាប់ករណីយកិច្ច 4 យ៉ាងដូចមានសេចក្តីក្នុង មហាខន្ធកៈវិន័យបិដកថា "ការបួសនេះអាស្រ័យអាហារដែលបានមកដោយការបិណ្ឌបាត អ្នកបួសរាល់រូបគួរធ្វើសេចក្តីឧស្សាហ៍ក្នុងការដើរបិណ្ឌបាតអស់មួយជីវិត អាហារដែលចាត់ទុកថាលើសលន់(អតិរេកលាភ) គឺ អាហារសម្រាប់សង្ឃ អាហារដែលឧទ្ទិសចំពោះ អាហារក្នុងកិច្ចនិមន្ត អាហារដែលបានមកតាមស្លាក អាហារដែលអ្នកមានសទ្ធាប្រគេនរាល់បក្ខ អាហារក្នុងថ្ងៃសីល អាហារដែលបានក្នុងតិថី 1 រោជ ឬ 1 កើត "
"ការបួសនេះអាស្រ័យសំពត់បង្សុកូល អ្នកបួសរាល់រូបគួរធ្វើសេចក្តីឧស្សាហ៍ក្នុងសំពត់បង្សុកូល(សំពត់ ដែលអ្នកស្រុកបោះចោលនៅតាមគំនរសំរាម ឬ សំពត់រុំសាកសព)រហូតមួយជីវិត សំពត់ដែល ចាត់ទុក ថាលើសលន់ (អតិរេកចីវរ) គឺ សំពត់សបកឈើ សំពត់កប្បាស សំពត់កម្ពល សំពត់ធ្មៃ សំពត់ព្រែ" ។
"ផ្នួសនេះអាស្រ័យការរស់នៅក្បែរគល់ឈើ អ្នកបួសរាល់រូបគួរធ្វើសេចក្តីព្យាយាមក្នុងការរស់នៅក្បែរ គល់ឈើរហូតមួយជីវិត សេនាសនៈដែលចាត់ទុកថាលើសលន់ គឺ វិហារ ផ្ទះកន្លះល្វែង ប្រាសាទ ផ្ទះ ល្អាង " ។
"ផ្នួសនេះអាស្រ័យភេសជ្ជៈ(ថ្នាំកែរោគ) គឺ ថ្នាំត្រាំដោយទឹកមូត្រស្អុយ អ្នកបួសរាល់រូបគួរធ្វើសេចក្តី ឧស្សាហ៍ក្នុងថ្នាំប្រភេទនោះរហូតមួយជីវិត ភេសជ្ជៈដែលចាត់ទុកថា លើសលន់ គឺ ទឹកដោះថ្លា ទឹកដោះ ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ " ។
ការប្រើប្រាស់បច្ច័យ 4 ប្រកាន់យកជាប្រយោជន៍ និង សេចក្តីល្មាក់ល្មមជាប្រមាណ ចំណីអាហារមានប្រយោជន៍ដល់ការទ្រទ្រង់ជីវិតរាងកាយ អនុគ្រោះដល់ការអនុវត្តតួនាទី កម្ចាត់រោគហេវ ផ្តល់ផាសុកភាព ដល់រាងកាយ ប៉ុន្តែត្រួវតែស្គាល់ប្រមាណក្នុងការបរិភោគអាហារផង ។សម្លៀកបំពាក់មាន វត្ថុបំណងដើម្បីបិទបាំងកេរ្តិ៍ខ្មាស់ ការពារកម្តៅថ្ងៃ ឬ ភាពត្រជាក់ ឬ គ្រោះថ្នាក់ពីសត្វផ្សេងៗ ។
2.សេរីភាពខាងសង្គម សំដៅដល់ ការដែលមនុស្សអាចរួមរស់នៅជាមួយគ្នាបានដោយមិនបៀត បៀនគ្នា មានសុវត្ថិភាពទាំងជីវិត និង ទ្រព្យសម្បត្តិ ។
3.សេរីភាពខាងគំនិត អាចគិតសាងប្រឌិតអ្វីៗបានដោយគ្មានអ្វីមកគ្របសង្កត់គំនិតបាន ឧ.សេរីភាព ខាងការនិយាយ បោះពុម្ព ផ្សព្វផ្សាយ ជឿកាន់លទ្ធិសាសនា ។ល។
4.សេរីភាពខាងចិត្តវិញ្ញាណ បានដល់ ចិត្តមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កិលេស គឺ លោភៈ ទោសៈ មោហៈ យ៉ាងដាច់ស្រឡះហើយ ។
Friday, February 27, 2009

2.សិក្សាវិភាគដើម្បីរកវិធីសាស្រ្តរំដោះខ្លួនឯងឲ្យរួចផុតចាកទុក្ខ ឬ បញ្ហា ដើម្បីរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហា តាមលំអានធម្មសាកច្ឆា ក៏ព្រោះតែអាស្រ័យវិធីការនេះទើបកើតសិរីសួស្តីដល់អ្នកសន្ទនាធម៌ និង ជួយរំដោះឲ្យរួចផុតចាកទុក្ខ ឬ បញ្ហាបាន ហៅថា និស្សរណត្ថបរិយត្តិ ។
3.សិក្សាវិភាគ ដើម្បីជាគំរូដល់អ្នកដទៃ ដើម្បីបង្កើតគំនិតទាន់សម័យ ជម្រុញលើកទឹកចិត្តក្នុងការបដិបត្តិធម៌ដល់អ្នកស្តាប់ ហៅថា ភណ្ឌាគារិកបរិយត្តិ ។
2.គោលការណ៍របស់ប្រជាធិបតេយ្យ
ពាក្យថា ប្រជាធិបតេយ្យ (democracy) ជាពាក្យដែលប្រើមកតាំងពីសម័យក្រិកបូរាណដែលសម្តែងដល់ការគ្រប់គ្រងដែលបើកសេរីភាពឲ្យប្រជាជន ក្នុងការមានចំណែកចូលរួមក្នុងការគ្រប់គ្រងរដ្ឋ ដោយ ជ្រើសរើសអ្នកតំណាងរាស្ត្រចូលទៅអង្គុយក្នុងសភារដ្ឋបាលនិង សភានីតិបញ្ញត្តិ អ្នកដែលឲ្យនិយមន័យដល់ការគ្រប់គ្រងបែបប្រជាធិបតេយ្យច្បាស់លាស់និងខ្លីងាយយល់ គឺ លោក Lincoln ដែលថា ប្រជាធិបតេយ្យ គឺ ការគ្រប់គ្រងរបស់ប្រជាជន ដោយប្រជាជន និង ដើម្បីប្រជាជន ។
គោលប្រជាធិបតេយ្យ គឺ ការផ្តល់អំណាចដល់ប្រជាជនទាំងផ្នែកនីតិបញ្ញត្តិ នីតិបដិបត្តិ និង ផ្នែកពិចារណីក្តី ដែលហៅថា តុលាការ ប្រជាធិបតេយ្យមានគោល 5 យ៉ាង គឺ
1.សេរីភាព (liberty) ដែលប្រកបដោយសិទ្ធិ តួនាទី ឥស្សរភាព និង សមភាព ត្រូវនៅរួមគ្នា ។
2.សមភាព (equality) គឺ ភាពស្មើមុខគ្នាចំពោះមុខច្បាប់ ឬ ក្នុងឋានៈជាពលរដ្ឋរបស់ប្រទេស ។
3.គោលហេតុផល (rationality) ការដោះស្រាយជម្លោះដោយហេតុផល ។
4.ការកាត់សេចក្តីដោយសម្លេងភាគច្រើន (majority) សម្លេងភាគតិចទទួលបានការគាំពារ (majority rule and minority right) ។
5.ការប្តូរវេនគ្នាកាន់អំណាច (rotation) មិនក្តោបក្តាប់អំណាចតែម្នាក់ឯង ឬ ក្រុមណាមួយ ។
គោលវិភាគ

1.តាំងសំណួរ (បុច្ឆា) សួរថាតើនោះគឺជាអ្វី? មកពីណា? ដើម្បីអ្វី? និង ដោយវិធីណា? តាមគោលអរិយសច្ច ។
2.ស្រាវជ្រាវរកចម្លើយតាមលំអានព្រះធម្មវិន័យ គឺ ធម្មវិចយៈ ព្រោះព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់នោះ មានគុណជាតិម្យ៉ាង គឺ ឯហិ បស្សិកោ គឺ សូមអញ្ជើញអ្នកមកមើល អញ្ជើញមកពិសោធ សាកល្បងបដិបត្តិ យ៉ាងហោចណាស់ ក៏អាចរួបរួមទិន្នន័យអំពីធម៌នោះៗបានថាមាននៅកន្លែងណាខ្លះ មានពាក្យពន្យល់ដើមយ៉ាងណា និង យកមកបកស្រាយឲ្យចូលនឹងយុគសម័យថ្មីបានយ៉ាងណា ។
3.រកសេចក្តីសរុប សេចក្តីបញ្ចប់ ដែលជាប្រយោជន៍ខ្លួន និង អ្នកដទៃ កុំរកសេចក្តីសរុបដែលប៉ងយកឈ្នះចាញ់តែម្យ៉ាង សមដូចព្រះតម្រាស់ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ទុកក្នុងអលគទ្ទូបមសូត្រថា ការសិក្សាវិភាគនោះមាន 3 យ៉ាង គឺ
1. សិក្សាដើម្បីផ្ទញ់ផ្ទាល់អ្នកដទៃ យកឈ្នះអ្នកដទៃ ការសិក្សាបែបនេះហៅថា អលគទ្ទូបរិយត្តិ ការសិក្សាប្រៀបដូចជាពស់ពឹស បង្កទុក្ខទោសដល់ខ្លួនឯង ។
ព្រះពុទ្ធសាសនា និង ប្រជាធិបតេយ្យ
