Friday, February 27, 2009



--តពីលេខមុន--
2.សិក្សាវិភាគដើម្បីរកវិធីសាស្រ្តរំដោះខ្លួនឯងឲ្យរួចផុតចាកទុក្ខ ឬ បញ្ហា​ ដើម្បីរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហា តាមលំអានធម្មសាកច្ឆា ក៏ព្រោះតែអាស្រ័យវិធីការនេះទើបកើតសិរីសួស្តីដល់​អ្នកសន្ទនាធម៌ និង​ ជួយរំដោះឲ្យរួចផុតចាកទុក្ខ ឬ បញ្ហាបាន ហៅថា និស្សរណត្ថបរិយត្តិ​
3.សិក្សាវិភាគ ដើម្បីជាគំរូដល់អ្នកដទៃ ដើម្បីបង្កើតគំនិតទាន់សម័យ ជម្រុញលើកទឹកចិត្តក្នុងការ​បដិបត្តិធម៌ដល់អ្នកស្តាប់ ហៅថា ភណ្ឌាគារិកបរិយត្តិ
2.គោលការណ៍របស់ប្រជាធិបតេយ្យ
ពាក្យថា ប្រជាធិបតេយ្យ (democracy) ជាពាក្យដែលប្រើមកតាំងពីសម័យក្រិកបូរាណ​ដែលសម្តែង​ដល់​ការ​គ្រប់គ្រងដែលបើកសេរីភាពឲ្យប្រជាជន ក្នុងការមានចំណែក​ចូលរួមក្នុងការគ្រប់គ្រងរដ្ឋ ដោយ ជ្រើស​រើស​អ្នកតំណាងរាស្ត្រចូលទៅអង្គុយក្នុងសភារដ្ឋបាល​និង សភានីតិបញ្ញត្តិ អ្នកដែលឲ្យនិយមន័យ​ដល់​ការ​​គ្រប់គ្រងបែបប្រជាធិបតេយ្យច្បាស់លាស់​និងខ្លីងាយយល់​ គឺ​ លោក Lincoln ដែលថា ប្រជាធិបតេយ្យ គឺ​ ការគ្រប់គ្រងរបស់ប្រជាជន ដោយប្រជាជន និង​ ដើម្បីប្រជាជន ។
គោលប្រជាធិបតេយ្យ គឺ ការផ្តល់អំណាចដល់ប្រជាជនទាំងផ្នែកនីតិបញ្ញត្តិ នីតិបដិបត្តិ និង ផ្នែកពិចារណីក្តី ដែលហៅថា តុលាការ ប្រជាធិបតេយ្យមានគោល 5 យ៉ាង គឺ
1.សេរីភាព (liberty) ដែលប្រកបដោយសិទ្ធិ តួនាទី ឥស្សរភាព និង សមភាព​ ត្រូវនៅរួមគ្នា ។
2.សមភាព (equality) គឺ ភាពស្មើមុខគ្នាចំពោះមុខច្បាប់ ឬ ក្នុងឋានៈជាពលរដ្ឋរបស់ប្រទេស ។
3.គោលហេតុផល (rationality) ការដោះស្រាយជម្លោះដោយហេតុផល ។
4.ការកាត់សេចក្តីដោយសម្លេងភាគច្រើន (majority) សម្លេងភាគតិចទទួលបានការគាំពារ (majority rule and minority right) ។
5.ការប្តូរវេនគ្នាកាន់អំណាច (rotation) មិនក្តោបក្តាប់អំណាចតែម្នាក់ឯង ឬ ក្រុមណាមួយ ។

No comments:

Post a Comment