Friday, February 27, 2009

ព្រះពុទ្ធសាសនា​ និង​ ប្រជាធិបតេយ្យ




1.វិធីសាស្រ្តក្នុងការវិភាគវែកញែក

ការដែលនឹងវែកញែកពាក្យប្រាមប្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់​ក្នុងព្រះត្រៃបិដកបាន តោងតែមានចំណេះដឹងជាមូលដ្ឋាន​ ៤​ ប្រភេទ គឺ

1.1 ចេះបាលីព្រះត្រៃបិដកបានល្អ​ (សព្យញ្ជនំ) ដើម្បីជាគោលក្នុងការបកស្រាយ​ពាក្យប្រៀនប្រដៅឲ្យត្រូវនឹងអត្ថន័យដើមរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

1.2 យល់អត្ថន័យព្រះត្រៃបិដកបានល្អ (សាត្ថំ) ត្រូវអានពាក្យប្រៀនប្រដៅពីព្រះ ត្រៃបិដកជាភាសារបស់ខ្លួន ដូចជា ព្រះត្រៃបិដកបាលី-ខ្មែរ​ ព្រះត្រៃបិដកបាលី-អង់គ្លេស​ព្រមទាំងពាក្យអធិប្យាយរំគាយសេចក្តីដែលហៅថា អដ្ឋកថា

1.3 មានចំណេះដឹងរឿងវិទ្យាសាស្ត្រសម័យថ្មីបានល្អ យ៉ាងហោចណាស់ក៏ចេះចាប់យកចំណុចសំខាន់ៗរបស់បច្ចេកវិទ្យានោះៗបានថានិយាយពីរឿងអ្វី អាចយកមកប្រៀបធៀបសង្រ្គោះចូលក្នុងពុទ្ធធម៌បានត្រង់ណាខ្លះ

1.4 មានទឹកចិត្ថបើកទូលាយ តាមលំអានកាលាមសូត្រ ដែលទាក់ទងនឹងការជឿ គឺ កុំអាលជឿ​គ្រាន់​តែស្តាប់ឭតៗគ្នាមក នេះជាគ្រូរបស់អញ អាចទទួលស្តាប់យោបល់របស់អ្នកដទៃបានដោយចិត្តត្រជាក់ និង​ ឆ្លើយតបបានយ៉ាងមុតមាំ និង​ ដោយហេតុផលពីការបដិបត្តិរបស់ខ្លួន​ ។

3 comments:

  1. ថ្វាយបង្គំតេជគុណ! ប្លកនេះមានសារសំខាន់ណាស់ដល់ពុទ្ធបរិស័ទ
    ខ្មែរទូទៅ។ ខ្ញុំកូណាសូមអនុមោទនា!
    បើតេជគុណមិនយល់ទាស់ទេ សូមនិមន្តចូលរួមក្នុងបណ្តាញសង្កម ពុទ្ធបសាសនាខ្មែរ ដើម្បីចែករំលែកនូវធម្មទានឲ្យកាន់តែទូលំទូលាយ
    ដល់សង្គមខ្មែរបន្ថែមទៀត។ សូមនិមនតាម http://khmerbuddhism.ning.com ឬតាមសម្មតិនាមរបស់ខ្ញុំកូណា។ សូមអរព្រះគុណ!

    ReplyDelete
  2. កណាថ្វាយបង្គំព្រះតេជគុណ ! អរគុណណាស់ដែលបានចូលមក​ហើយសម្តែងចំណាប់អារម្មណ៍អំពីខ្លឹមសារនៅលើប្លគ់នេះ ។

    ReplyDelete
  3. Casino Finder (Google Play) Reviews & Demos - Go
    Check Casino Finder (Google Play). septcasino A look at some gri-go.com of the best gambling sites in ventureberg.com/ the world. They https://vannienailor4166blog.blogspot.com/ offer a full game library,

    ReplyDelete