Friday, February 27, 2009



--តពីលេខមុន--
2.សិក្សាវិភាគដើម្បីរកវិធីសាស្រ្តរំដោះខ្លួនឯងឲ្យរួចផុតចាកទុក្ខ ឬ បញ្ហា​ ដើម្បីរំលត់ទុក្ខ ឬ ដោះស្រាយបញ្ហា តាមលំអានធម្មសាកច្ឆា ក៏ព្រោះតែអាស្រ័យវិធីការនេះទើបកើតសិរីសួស្តីដល់​អ្នកសន្ទនាធម៌ និង​ ជួយរំដោះឲ្យរួចផុតចាកទុក្ខ ឬ បញ្ហាបាន ហៅថា និស្សរណត្ថបរិយត្តិ​
3.សិក្សាវិភាគ ដើម្បីជាគំរូដល់អ្នកដទៃ ដើម្បីបង្កើតគំនិតទាន់សម័យ ជម្រុញលើកទឹកចិត្តក្នុងការ​បដិបត្តិធម៌ដល់អ្នកស្តាប់ ហៅថា ភណ្ឌាគារិកបរិយត្តិ
2.គោលការណ៍របស់ប្រជាធិបតេយ្យ
ពាក្យថា ប្រជាធិបតេយ្យ (democracy) ជាពាក្យដែលប្រើមកតាំងពីសម័យក្រិកបូរាណ​ដែលសម្តែង​ដល់​ការ​គ្រប់គ្រងដែលបើកសេរីភាពឲ្យប្រជាជន ក្នុងការមានចំណែក​ចូលរួមក្នុងការគ្រប់គ្រងរដ្ឋ ដោយ ជ្រើស​រើស​អ្នកតំណាងរាស្ត្រចូលទៅអង្គុយក្នុងសភារដ្ឋបាល​និង សភានីតិបញ្ញត្តិ អ្នកដែលឲ្យនិយមន័យ​ដល់​ការ​​គ្រប់គ្រងបែបប្រជាធិបតេយ្យច្បាស់លាស់​និងខ្លីងាយយល់​ គឺ​ លោក Lincoln ដែលថា ប្រជាធិបតេយ្យ គឺ​ ការគ្រប់គ្រងរបស់ប្រជាជន ដោយប្រជាជន និង​ ដើម្បីប្រជាជន ។
គោលប្រជាធិបតេយ្យ គឺ ការផ្តល់អំណាចដល់ប្រជាជនទាំងផ្នែកនីតិបញ្ញត្តិ នីតិបដិបត្តិ និង ផ្នែកពិចារណីក្តី ដែលហៅថា តុលាការ ប្រជាធិបតេយ្យមានគោល 5 យ៉ាង គឺ
1.សេរីភាព (liberty) ដែលប្រកបដោយសិទ្ធិ តួនាទី ឥស្សរភាព និង សមភាព​ ត្រូវនៅរួមគ្នា ។
2.សមភាព (equality) គឺ ភាពស្មើមុខគ្នាចំពោះមុខច្បាប់ ឬ ក្នុងឋានៈជាពលរដ្ឋរបស់ប្រទេស ។
3.គោលហេតុផល (rationality) ការដោះស្រាយជម្លោះដោយហេតុផល ។
4.ការកាត់សេចក្តីដោយសម្លេងភាគច្រើន (majority) សម្លេងភាគតិចទទួលបានការគាំពារ (majority rule and minority right) ។
5.ការប្តូរវេនគ្នាកាន់អំណាច (rotation) មិនក្តោបក្តាប់អំណាចតែម្នាក់ឯង ឬ ក្រុមណាមួយ ។

គោលវិភាគ



កាលបើមានចំណេះដឹងជាមូលដ្ឋានហើយ ក៏តោងតែមានគោលក្នុងការវិភាគវែកញែកដូចតទៅនេះ
1.តាំងសំណួរ (បុច្ឆា) សួរថា​តើនោះគឺជាអ្វី? មកពីណា? ដើម្បីអ្វី? និង ដោយវិធីណា? តាមគោលអរិយសច្ច ។
2.ស្រាវជ្រាវរកចម្លើយតាមលំអានព្រះធម្មវិន័យ គឺ ធម្មវិចយៈ ព្រោះព្រះធម្មវិន័យរបស់ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់នោះ មានគុណជាតិម្យ៉ាង គឺ ឯហិ បស្សិកោ គឺ សូមអញ្ជើញអ្នកមកមើល អញ្ជើញមកពិសោធ សាកល្បងបដិបត្តិ យ៉ាងហោចណាស់ ក៏អាចរួបរួមទិន្នន័យអំពីធម៌នោះៗបានថាមាននៅកន្លែងណាខ្លះ មានពាក្យពន្យល់ដើមយ៉ាងណា និង យកមកបកស្រាយឲ្យចូលនឹងយុគសម័យថ្មីបានយ៉ាងណា ។
3.រកសេចក្តីសរុប សេចក្តីបញ្ចប់ ដែលជាប្រយោជន៍ខ្លួន និង អ្នកដទៃ កុំរកសេចក្តីសរុបដែលប៉ងយក​ឈ្នះចាញ់តែម្យ៉ាង សមដូចព្រះតម្រាស់ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ទុកក្នុងអលគទ្ទូបមសូត្រថា ការសិក្សាវិភាគនោះមាន 3​ យ៉ាង គឺ
1. សិក្សាដើម្បីផ្ទញ់ផ្ទាល់អ្នកដទៃ យកឈ្នះអ្នកដទៃ ការសិក្សាបែបនេះហៅថា អលគទ្ទូបរិយត្តិ ការសិក្សាប្រៀបដូចជាពស់ពឹស បង្កទុក្ខទោសដល់ខ្លួនឯង ។

ព្រះពុទ្ធសាសនា​ និង​ ប្រជាធិបតេយ្យ




1.វិធីសាស្រ្តក្នុងការវិភាគវែកញែក

ការដែលនឹងវែកញែកពាក្យប្រាមប្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់​ក្នុងព្រះត្រៃបិដកបាន តោងតែមានចំណេះដឹងជាមូលដ្ឋាន​ ៤​ ប្រភេទ គឺ

1.1 ចេះបាលីព្រះត្រៃបិដកបានល្អ​ (សព្យញ្ជនំ) ដើម្បីជាគោលក្នុងការបកស្រាយ​ពាក្យប្រៀនប្រដៅឲ្យត្រូវនឹងអត្ថន័យដើមរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

1.2 យល់អត្ថន័យព្រះត្រៃបិដកបានល្អ (សាត្ថំ) ត្រូវអានពាក្យប្រៀនប្រដៅពីព្រះ ត្រៃបិដកជាភាសារបស់ខ្លួន ដូចជា ព្រះត្រៃបិដកបាលី-ខ្មែរ​ ព្រះត្រៃបិដកបាលី-អង់គ្លេស​ព្រមទាំងពាក្យអធិប្យាយរំគាយសេចក្តីដែលហៅថា អដ្ឋកថា

1.3 មានចំណេះដឹងរឿងវិទ្យាសាស្ត្រសម័យថ្មីបានល្អ យ៉ាងហោចណាស់ក៏ចេះចាប់យកចំណុចសំខាន់ៗរបស់បច្ចេកវិទ្យានោះៗបានថានិយាយពីរឿងអ្វី អាចយកមកប្រៀបធៀបសង្រ្គោះចូលក្នុងពុទ្ធធម៌បានត្រង់ណាខ្លះ

1.4 មានទឹកចិត្ថបើកទូលាយ តាមលំអានកាលាមសូត្រ ដែលទាក់ទងនឹងការជឿ គឺ កុំអាលជឿ​គ្រាន់​តែស្តាប់ឭតៗគ្នាមក នេះជាគ្រូរបស់អញ អាចទទួលស្តាប់យោបល់របស់អ្នកដទៃបានដោយចិត្តត្រជាក់ និង​ ឆ្លើយតបបានយ៉ាងមុតមាំ និង​ ដោយហេតុផលពីការបដិបត្តិរបស់ខ្លួន​ ។