វចនានុក្រមបាលី-ខ្មែរ

អភិធានវណ្ណនា
១.សគ្គកណ្ឌ
១.១ ពុទ្ធាទិវណ្ណនា ការរៀបរាប់ពីព្រះនាមរបស់ព្រះពុទ្ធជាម្ចាស់ជាដើម
១)ពុទ្ធោ ទសពលោ សត្ថា សព្វញ្ញូ ទ្វិបទុត្តមោ
    មុនិន្ទោ ភគវា នាថោ ចក្ខុមង្គីរសោ មុនិ
២) លោកនាថោនធិវរោ មហេសិ ច វិនាយកោ 
     សមន្តចក្ខុ សុគតោ  ភូរិបញ្ញោ ច មារជិ ។
៣)  នរសីហោ នរវរោ     ធម្មរាជា មហាមុនិ ​​     
       ទេវទេវោ លោកគរុ   ធម្មស្សាមី តថាគតោ
៤)សមយ្ភូ សម្មាសម្ពុទ្ធោ វរបញ្ញោ ច នាយកោ 
   ជិនោ សក្កោ តុ សិទ្ធត្ថោ  សុទ្ធោទនិ ច គោតមោ
៥) សក្យសីហោ តថា សក្យ-  មុនិ ចាទិច្ចពន្ធុ ច
ព្រះពុទ្ធជាម្ចាស់ ៣២ សព្ទ
ពុទ្ធ(ពុធ អវគមនេ + ត) ព្រះពុទ្ធជាម្ចាស់, អ្នកត្រាស់ដឹង ពុទ្ធោតិ កេនត្ថេន ពុទ្ធោ សួរថា ពាក្យថា ពុទ្ធោ ព្រះពុទ្ធជាម្ចាស់ ទ្រង់ព្រះនាមថា ពុទ្ធៈ ព្រោះអត្ថថាដូចម្តេច?
ឆ្លើយថា ព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះនាមថា ពុទ្ធៈ ព្រោះប្រកបដោយអត្ថវិគ្គហៈថា
១) ពុជ្ឈិតា សច្ចានីតិ ពុទ្ធោ ព្រះនាមថា ពុទ្ធៈ ព្រោះទ្រង់ត្រាស់ដឹងសច្ចធម៌ ។
២)ពោធេតា បជាយាតិ ពុទ្ធោ ព្រះនាមថា ពុទ្ធៈព្រោះទ្រង់ញ៉ាំងពពួកសត្វឲ្យត្រាស់ដឹងតាម ។
៣)សព្វញ្ញុតាយ ពុទ្ធោ ព្រះនាមថា ពុទ្ធៈព្រោះទ្រង់ត្រាស់ដឹងធម្មជាតិទាំងពួង ។